នៅក្នុងអក្សរសិល្ប៍ពិភពលោក គេបានបែងចែកអក្សរសិល្ប៍ទៅតាមសតវត្ស ដូចជាៈតន្តីនិយមកើតឡើងនៅសតវត្សទី១៧ អណ្តែតអណ្តូងនិយមកើតនៅសតវត្សទី១៨-១៩
និងតថនិយមកើតឡើងនៅសតវត្សទី១៩-២០ ។
ចំពោះអ្នកសិក្សាភាគច្រើនតែងតែមានការភាន់ច្រឡំចំពោះពាក្យថាៈ «ចរន្ត និងចលនា» របស់អក្សរសិល្ប៍ ដោយយល់ថា ចរន្តអក្សរសិល្ប៍ និងចលនាអក្សរសិល្ប៍ ជាពាក្យមានន័យដូចគ្នា ហើយអាចប្រើជំនួសគ្នាបាន ។
ចំពោះអ្នកសិក្សាភាគច្រើនតែងតែមានការភាន់ច្រឡំចំពោះពាក្យថាៈ «ចរន្ត និងចលនា» របស់អក្សរសិល្ប៍ ដោយយល់ថា ចរន្តអក្សរសិល្ប៍ និងចលនាអក្សរសិល្ប៍ ជាពាក្យមានន័យដូចគ្នា ហើយអាចប្រើជំនួសគ្នាបាន ។
តាមការពិតពាក្យថាៈ
« ចរន្តអក្សរសិល្ប៍ និងចលនាអក្សរសិល្ប៍»
គឺពុំសំដៅលើអ្វីដែល
មានន័យដូចគ្នានោះទេ ។
កាលណាគេនិយាយពីចរន្តអក្សរសិល្ប៍
គឺគេសំដៅលើការបែងចែកដូចតទៅ ៖
១. ចរន្តអក្សរសិល្ប៍តន្តីនិយម
ក.
សញ្ញាណទូទៅ
ចរន្តអក្សរសិល្ប៍តន្តីនិយម
គឺជាប្រភេទអក្សរសិល្ប៍មួយបែបដែលកើតឡើងនៅសតវត្ស
ទី១៧ ហើយត្រូវបានផ្សព្វផ្សាយទៅកាន់ប្រទេសជាច្រើននៅទ្វីបអឺរ៉ុប ។
នៅក្នុងសម័យរបស់លោក
អារីស្តូត គេបានពាក្យនេះសំដៅទៅលើស្នាដៃដែលអាចយក
ទៅបង្រៀនក្នុងថ្នាក់បាន ។
ស្ថិតនៅក្នុងសម័យកាលនោះដែរ
គេសង្កេតឃើញមានលោក
Racine ,
Corneille Moliere ហើយនៅសតវត្សទី១៩ លោក Voltere បានចាត់ទុកថា អក្សរ
សិល្ប៍ Classic មានលក្ខណៈជារឿងបុរាណ ។
v សំគាល់ៈ Classic = តន្តី មានន័យថាៈ បុរាណ គំរូ
ថ្នាក់ ឬល្បី ។
ខ. មូលដ្ឋានសង្គម និង ស្មារតី
នៅសតវត្សទី១៧
អំណាចទាំងអស់ស្ថិតនៅក្នុងកណ្តាប់ដៃពួកសក្តិភូមិ
ដែលមានស្តេច
ត្រាច់ និងពួកម្ចាស់ដី ។ វណ្ណៈគហិបតីកាន់តែមានការរីកចម្រើន
ចំណែកឯវណ្ណៈសក្តិភូមិកាន់មានការថយចុះរហូតដល់ដំណាក់កាលមួយ ទើបវណ្ណៈទាំងពីរមានភាពស្មើគ្នា ។ នៅ
ពេលនោះសង្គមមានការប្រែប្រួល រីឯអក្សរសិល្ប៍
និងសិល្បៈក៏មានលក្ខណៈថ្មីដែរ ព្រោះ
នៅក្នុងសម័យកាលនេះទាមទារឲ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងវិន័យច្បាស់លាស់ ។
ដូចនេះទើបយើងសង្កេតឃើញថា
អ្នកនិពន្ធមួយចំនួនបានដើរតាមគន្លងច្បាប់នេះក្នុងការបង្កើតនិម្មិតកម្មរបស់ខ្លួនឡើង ពោលគឺ អក្សរសិល្ប៍តន្តីនិយមនេះឯង ។
គ. តួយ៉ាងនីយកម្ម
ការពិចារណាដែលប្រកបដោយវិចារណញាណ គឺជាបញ្ហាសំខាន់របស់អក្សរសិល្ប៍តន្តីនិយម ។
វិចារណញាណមានតម្លៃនិងពន្លឺក្នុងស្នាដៃអក្សរសិល្ប៍ បណ្តុះគំនិតតស៊ូ គិតពិចារណាមុននឹងធ្វើអ្វីមួយ
ហើយស្នាដៃនេះអាចទាក់ទាញអារម្មណ៍អ្នកអានឲ្យជក់ចិត្ត ។
ឃ.
និយាមសិល្បៈ
ស្នាដៃបែបតន្តីនិយមត្រូវគោរពតាមក្បួនខ្នាតត្រីឯកភាព គឺៈ
·
ឯកភាពពេលវេលាៈ
សាច់រឿងមិនត្រូវមានពេលវេលាលើសពី ២៤ម៉ោង ។
·
ឯកភាពទីកន្លែងៈ សាច់រឿងប្រព្រឹត្តទៅក្នុងឆាកតែមួយ ផ្តើមទីណា
បញ្ចប់ទីនោះ ។
·
ឯកភាពសកម្មភាពៈ
ត្រូវវិលជុំវិញសកម្មភាពតែមួយ
បញ្ហាតែមួយ ។
២. ចរន្តអក្សរសិល្ប៍អណ្តែតអណ្តូងនិយម
ក.
សញ្ញាណទូទៅ
ចរន្តអក្សរសិល្ប៍អណ្តែតអណ្តូងនិយម គឺជាប្រភេទអក្សរសិល្ប៍ទាំងឡាយណាដែល
កើតឡើងនៅក្រោយបដិវត្តបារាំងឆ្នាំ ១៧៨៩
។ ចរន្តនេះ ជាប្រតិកម្មមួយប្រឆាំងតបតនឹង
ក្បួនដ៏តឹងតែងនៅក្នុងចរន្តតន្តីនិយម ពីព្រោះថាក្បួននេះមិនអាចបម្រើទឹកចិត្តរបស់មហា
ជនបានទេ
។
អណ្តែតអណ្តូងនិយម មានលក្ខណៈដាច់ឆ្ងាយពីតថភាព ។
ទន្ទឹមនឹងនេះដែរ នៅក្នុង
ស្នាដៃតថៈខ្លះក៏មានលាយដោយវីណាគីតផងដែរ ។
ខ. មូលដ្ឋានសង្គម និងស្មារតី
នៅឆ្នាំ១៧៨៩ មានមហាបដិវត្តមួយហៅថា បដិវត្តគហិបតីរំលំរាជានិយម ក្រោមមក
ក្នុងចន្លោះឆ្នាំ១៨២០ -១៨៣០ ពួកអភិជនទាំងឡាយបានងាកមករកប្រជាជន ដើម្បីស្តារ
របបនេះឡើងវិញ ។
ចលនាបដិវត្តបានបង្កើតនូវភាពអាប់អួរក្នុងសង្គម ដែលជាបុព្វហេតុបង្កើតឡើងនូវ
ជំងឺប្រចាំសតវត្សនេះ មនុស្សម្នាក់ៗ មានការបាត់បង់
និងឈឺចាប់ជាខ្លាំង ។ នៅក្នុង
ពេលនោះដែរក៏មានលេចចេញនូវចរន្តអក្សរសិល្ប៍ថ្មីមួយទៀតដែលជាសំរែកនៃសញ្ចេតនា
រវើរវាយរបស់អ្នកនិពន្ធដែលមានឈ្មោះថា ចរន្តអក្សរសិល្ប៍អណ្តែតអណ្តូងនិយមនេះ ។
គ.
តួយ៉ាងនីយកម្ម
តួអង្គក្នុងរឿងអណ្តែតអណ្តូងនិយម
ជាតួអង្គទូទៅ
ផ្ទុយពីតួអង្គតន្តីនិយម ហើយ
មានលក្ខណៈខុសប្លែកពីធម្មតា ពិសេសមានថាមពលខ្លាំងក្លាហួសពីការស្មាន មានឆន្ទៈ
មោះមុត
មានភាពអច្ឆរិយៈហួសពីការពិត ។
តួអង្គឯកអាចជាតួអង្គសកម្ម និងអសកម្ម
។ បើជាតួអង្គសកម្ម មានសុទិដ្ឋិនិយម
មានឆន្ទៈប្រយុទ្ធ ឯតួអង្គអសកម្ម ជាតួអង្គខ្វះការតស៊ូ ខ្វះការប្រយុទ្ធ ទន់ជ្រាយ
គ្មានថាម
ពល
ជាអ្នករងគ្រោះពីសង្គម
មើលឃើញថាខ្លួនមិនអាចឈ្នះបានទេ ជាតួអង្គដែលរត់គេច
ខ្លួនចេញពីពិភពបច្ចុប្បន្ន ពិភពសច្ចភាព
អស់សង្ឃឹម ។
ឃ.
និយាមសិល្បៈ
អណ្តែតអណ្តូងនិយមមានគ្រប់ស្នាដៃ
ជាកំណាព្យ ជាល្ខោន ជាប្រលោមលោក
គឺ
ច្រើនរៀបរាប់ពីធម្មជាតិខាងក្រៅ ព្រោះធម្មជាតិនាំឲ្យមានភាពធូរស្រាល
និងបង្កើតនូវទឹក
ចិត្តរំភើបសប្បាយរីករាយ ។
ភាសាដែលប្រើនៅក្នុងស្នាដៃអក្សរសិល្ប៍អណ្តែតអណ្តូង
និយម
ជាភាសាដែលបង្កើតនូវការឈឺចាប់និងមនោសញ្ចេតនា
។
៣.
ចរន្តអក្សរសិល្ប៍តថនិយម
ក. សញ្ញាណទូទៅ
ចរន្តអក្សរសិល្ប៍តថនិយម គឺជាប្រភេទអក្សរសិល្ប៍ទាំងឡាយណាដែលបានលាត
សន្ធឹងនៅប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប
ឆ្នាំ១៨២០-១៨៧០ ។
តថនិយមមានពិតនៅលើ
លោកយើងនេះ
ប៉ុន្តែតថពុំមែនជាសច្ចៈទេ ។
គេតែងពោលថាៈ «
អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាព » ។
តថនិយម គឺជាការ
លើកយកនូវការពិតរួមផ្សំជាមួយនឹងឧត្តគតិដ៏ខ្ពង់ខ្ពស់មួយជាកំណត់ ។
ស្ថិតនៅក្នុងរឿងតែ
មួយអាចមានលក្ខណៈតថនិយមផង
និងអណ្តែតអណ្តូងនិយមផង
ដូចជាក្នុងរឿងកុលាប
ប៉ៃលិនមានលក្ខណៈតថៈត្រង់ការលើកឡើងពីកម្មករជីកត្បូង
ហើយអណ្តែតអណ្តូងត្រង់ការ
ផ្សះផ្សាររវាងអ្នកមាន និងអ្នកក្រ ។
ខ. មូលដ្ឋានសង្គម និងស្មារតី
ចរន្តនិយមទាមទារឲ្យអ្នកនិពន្ធឆ្លុះបញ្ចាំងតថភាពឲ្យបានត្រឹមត្រូវ ហើយត្រូវស្ថិតនៅ
ក្រោមឧត្តមគតិមួយជាមូលដ្ឋាន ។ ប្រសិនបើស្នាដៃណាឆ្លុះបញ្ចាំងក្រោមគំនិតរិះគន់
នោះ
ហៅថាៈ « តថនិយមរិះគន់ »
ហើយបើឆ្លុះបញ្ចាំងតថភាពដោយបង្ហាញពីមធ្យោបាយផ្សេងៗ
ដើម្បីរំដោះខ្លួនចេញពីការលំបាកហៅថាៈ « តងនិយមជឿនលឿន » ។
គ. តួយ៉ាងនីយកម្ម
តួអង្គមិនមែនជាតួអង្គបែបប្រវត្តិសាស្ត្រសុទ្ធសាធទេ ប៉ុន្តែជាតួអង្គមានចរិតលក្ខណៈ
ដោយឡែក គួបផ្សំនឹងចរិតទូទៅ បើនិយាយពីបុគ្គលម្នាក់ៗ
ត្រូវតំណាងឲ្យបុគ្គលមួយក្រុម
នៅក្នុងសង្គម ។ ស្ថានភាពនៅក្នុថចរន្តតថនិយម គឺជាស្ថានភាពប្រវត្តិសាស្ត្រក្នុងប្រវត្តិ
សង្គមនីមួយៗ ពិតប្រាកដ ។
ឃ.
និយាមសិល្បៈ
សំណេរក្នុងអក្សរសិល្ប៍តថនិយមមិនគោរពតាមការពិពណ៌នាពិស្តារទេ ប៉ុន្តែត្រូវបាន
សំរិតសំរាំងយ៉ាងច្បាស់លាស់
ហើយនិយាយអ្វីជាការពិត ។
No comments:
Post a Comment