១. ប្រភេទតួអង្គក្នុងអក្សរសិល្ប៍
នៅក្នុងអក្សរសិល្ប៍ គេចែកតួអង្គដូចជាៈ តូអង្គសំខាន់
តួអង្គបន្ទាប់បន្សំ
តួអង្គវិជ្ជមាន តួអង្គអវិជ្ជមាន តួអង្គថេរ
តួអង្គអថេរ និងតួអង្គរឭក ។
ក.
តូអង្គសំខាន់
តួអង្គសំខាន់
គឺជាតួអង្គដែលមិនអាចខ្វះបាន ពោលគឺជាតួអង្គដែលមានវត្តមានច្រើន
តាំងពីដើមរហូតដល់បញ្ចប់រឿង ។
តួអង្គសំខាន់មាន
២ប្រភេទគឺ តួអង្គឯក និងតួអង្គរង ។
១.
តួអង្គឯក គឺជាតួអង្គដែលសំខាន់បំផុត មានសកម្មភាពច្រើន ហើយប្រឈមនឹង
បញ្ហាស្មុគស្មាញក្នុងដំណើររឿង ។ ដំណើររឿងបានលើកយកបញ្ហាសំខាន់របស់
តួអង្គមកចោទ និងដោះស្រាយ ។
ឧទាហរណ៍ៈ នៅក្នុងរឿងទុំទាវ ទុំ និងទាវ ជាតួអង្គឯកក្នុងរឿង ។
២.
តួអង្គរង គឺជាតួអង្គដែលធ្វើសកម្មភាពដោយអន្លើៗ
ហើយសកម្មភាពទាំងនោះជួយ បំពេញដំណើររឿង
និងលក្ខណៈសម្បត្តិឲ្យតួអង្គឯក ។
ឧទាហរណ៍ៈ តួអង្គ ពេជ្រ
និងនាងនោ ម្តាយទាវ ម៉ឺនងួន
អរជូន ជាតួអង្គរងក្នុង
រឿងទុំទាវ ។
ខ. តួអង្គបន្ទាប់បន្សំ
តួអង្គបន្ទាប់បន្សំ គឺជាតួអង្គដែលធ្វើសកម្មភាពហែហមដំណើររឿងឲ្យមានភាពរលូនតែ
ប៉ុណ្ណោះ ។ តួអង្គបន្ទាប់បន្សំមានវត្តមានម្តងម្កាលនៅក្នុងផ្ទៃរឿង ហើយមានសកម្មភាព
ជួយបំពេញសាច់រឿងឲ្យកាន់តែវែង
។ ម្យ៉ាងទៀតតួអង្គបន្ទាប់បន្សំ
ជាតួអង្គក្រៅពីតួអង្គ
ឯក និងតួអង្គរង
ដែលមានវត្តមានក្នុងដំណើររឿងតែក្នុងមួយខណៈពេលប៉ុណ្ណោះ ។
ឧទាហរណ៍ៈ
ក្នុងរឿងទុំទាវ
អ្នកស្រុកត្បូងឃ្មុំ
ជាតួអង្គបន្ទាប់បន្សំ ។
គ. តួអង្គវិជ្ជមាន (តួអង្គសកម្ម )
តួអង្គវិជ្ជមាន គឺជាតួអង្គតំណាងឲ្យគុណធម៌ ធ្វើសកម្មភាពប្រកបដោយឧត្តមគតិ
មានចរិតល្អ ស្លូតបូត ស្រលាញ់សុចរិត
យុត្តិធម៌ ស្រលាញ់ជាតមាតុភូមិ និងអ្វីៗដើម្បី
ផលប្រយោជន៍ជាតិទាំងមូល ។ តួអង្គវិជ្ជមានអាចជាតួអង្គសំខាន់ និងជាវីរបុរស
ឬវីរនារី ។
ឧទាហរណ៍ៈ រឿងភូមិតិរច្ឆានៈ តួអង្គ
ជួន និងនៅ ជាតួអង្គដែលហ៊ានលះបង់ជីវិតដើម្បី
សេរីភាព និងការពារផលប្រយោជន៍ជាតិ
។
ឃ. តួអង្គអវិជ្ជមាន (តួអង្គអសកម្ម )
តួអង្គអវិជ្ជមាន
គឺជាតួអង្គតំណាងឲ្យអំពើអាក្រក់
គ្មានឧត្តមគតិ មានចរិតកាចសា
ហាវ
គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន
រកតែសេចក្តីសុខដាក់ខ្លួន
ជាតួអង្គទន់ខ្សោយ គេច
យកតែរួចខ្លួន គេចពីការតស៊ូ អស់សង្ឃឹម
មានគំនិតតែក្នុងសេចក្តីខុសឆ្គង និងមិនចេះ
ពិចារណាពីហេតុផល ។
ឧទាហរណ៍ៈ
តួអង្គ រេស៊ីដង់ បាដេស ក្នុងរឿងភូមិតិរច្ឆាន ជាតួអង្គមានចិត្តអាក្រក់
គ្មានឧត្តមគតិ
គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ឃោរឃៅ... ។
ង. តួអង្គថេរ
តួអង្គថេរ គឺជាតួអង្គដែលមានចរិតលក្ខណៈមិនផ្លាស់ប្តូរតាំងពីការផ្តើមដើម
រហូតដល់
បញ្ចប់រឿង ។
ឧទាហរណ៍ៈ
ក្នុងរឿងកុលាបប៉ៃលិន ចៅចិត្រ ជាតួអង្គមានចរិតល្អប្រសើរ មានការ
ប្តេជ្ញាចិត្តខ្ពស់
មានការតស៊ូក្នុងជីវិត មានការជឿជាក់លើខ្លួនឯង មាន
ភាពកត្តញ្ញូ គោរពតាមបណ្តាំរបស់ឪពុកខ្លួន...
ចាប់តាំងពីការផ្តើម
រឿងរហូតដល់បញ្ចប់រឿង ។
ច.
តួអង្គអថេរ
តួអង្គអថេរ
គឺជាតួអង្គដែលផ្លាស់ប្តូរចរិតលក្ខណៈនៅក្នុងវគ្គណាមួយក្នុងផ្ទៃរឿង ។
ឧទាហរណ៍ៈ
ក្នុងរឿង ថៅកែចិត្តចោរ តួអង្គពូហំ បានផ្លាស់ប្តូរចិត្តគំនិតពីអាក្រក់ជា
ល្អវិញ
សុខចិត្តជាប់គុកដើម្បីលាតត្រដាងអំពើអាក្រក់របស់ថៅកែ ។
ឆ.
តួអង្គរឭក ( តួអង្គមុខងារ )
តួអង្គរឭក
គឺជាតួអង្គដែលអ្នកនិពន្ធបានលើកយកមកនិយាយ
ឬអ្នកនិពន្ធគ្រាន់តែ
រឭកដល់ ឬនឹកដល់ប៉ុណ្ណោះ
ក៏ប៉ុន្តែមិនមានវត្តមាននៅក្នុងរឿងទេ
។
ឧទាហរណ៍ៈ ក្នុងរឿងកុលាបប៉ៃលិន តួអង្គនាងម៉ាយ៉ុង ដែលជាកូនក្រម៉ុំតាម៉ង់យ៉ុក
កូនក្រម៉ុំតាសេន អាមួយកូនចឹកសេង ជាតួអង្គរឭក
។
២. វិធីបង្ហាញតូអង្គក្នុងអក្សរសិល្ប៍
ក្នុងការតែងនិពន្ធជារឿងខ្លីក្តី ជារឿងវែងក្តី
គេតែងសង្កេតឃើញមានការបង្ហាញតួអង្គទាំងអស់
។
វិធីបង្ហាញតួអង្គមានច្រើនបែបច្រើនយ៉ាង
ប៉ុន្តែគេអាចសម្គាល់បានដូចតទៅ ៖
·
វិធីបង្ហាញតួអង្គដោយអ្នកនិពន្ធ
·
វិធីបង្ហាញតួអង្គដោយតួអង្គខ្លួនឯង
·
វិធីបង្ហាញតួអង្គដោយតួអង្គផ្សេងទៀត
·
វិធីបង្ហាញតួអង្គដោយដំណើររឿង
។
ក.
ការបង្ហាញតួអង្គដោយអ្នកនិពន្ធ
វិធីនេះអ្នកនិពន្ធបានចាប់ផ្តើមរៀបរាប់ដោយខ្លួនឯង ដើម្បីឲ្យអ្នកអាន អ្នកស្តាប់បានដឹង
នូវតួអង្គដែលត្រូវចាប់ផ្តើមសកម្មភាពក្នុងរឿង
ឬជាវិធីដែលអ្នកនិពន្ធចេញមុខប្រាប់ពីឈ្មោះ
មុខងារ តួនាទី
កន្លែងរស់នៅរបស់តួអង្គក្នុងរឿង ។
ឧទាហរណ៍ៈ រឿង ទុំទាវ របស់អ្នកនិពន្ធ
ភិក្ខុសោម ៖
[…] ថ្លាថ្លែងសំដែងដើមឈ្មោះទុំ នៅខេត្តបាភ្នំដែនដីស្រែ
កើតកទំនៀមមានឪម៉ែ ប៉ុន្តែហេតុម្តេចមិនសំដែង ។ […]
ខ. វិធីបង្ហាញតួអង្គដោយតួអង្គខ្លួនឯង
វិធីបង្ហាញតួអង្គដោយតយអង្គខ្លួនឯង
គឺជាវិធីដែលតួអង្គខ្លួនឯងផ្ទាល់រៀបរាប់ពីព័ត៌មាន
ផ្ទាល់ខ្លួន ដោយផ្ទាល់ខ្លួន ក្នុងដំណើររឿង
។
ឧទាហរណ៍ៈ
រឿង កាកី ៖
[…]
ខ្លួនបងជាក្សត្រសោយរាជ្យ នាមព្រះព្រហ្មទត្តមានឫទ្ធិផង
មានទាំងប្រាសាទស្អាតកន្លង ជាច្បងលើសលប់ភពមនុស្សា ។ […]
គ. វិធីបង្ហាញតួអង្គដោយតួអង្គផ្សេងទៀត
វិធីបង្ហាញតួអង្គដោយតួអង្គផ្សេងទៀត គឺវិធីដែលអ្នកនិពន្ធឲ្យតួអង្គមួយផ្សេងទៀតប្រាប់
ពីឈ្មោះ តួនាទី របស់តួអង្គមួយផ្សេងទៀត ។
ឧទាហរណ៍ៈ
រឿង រាមកេរ្តិ៍ (ក្នុងខ្សែទី២ ទំព័រ៥)៖
[…]
ខ្ញុំជាប្អូនក្រុងរាណណា សូរសោយលង្កា យក្សាធិរាជដ៏ពិពណ៌ ។
បងមួយឈ្មោះក្រុងកុម្ភការណ៍ បងមួយចេះធម៌
ហៅឈ្មោះពោភេគហោរា ។ […]
ឃ. វិធីបង្ហាញតួអង្គដោយដំណើររឿង
វិធីបង្ហាញតួអង្គដោយដំណើររឿង គឺជាវិធីដែលអ្នកនិពន្ធធ្វើការរៀបរាប់ ឬបង្ហាញឈ្មោះ
តួអង្គតាមដំណើររឿងតែម្តង ។
ឧទាហរណ៍ៈ រឿង រាមកេរ្តិ៍ (ក្នុងខ្សែទី៤) ៖
[…] អ្នកអាន និងអ្នកស្តាប់បានទទួលស្គាល់តួអង្គពាលី ដែលសោយរាជ្យនៅនគរខខិនបុរី ដោយសារតែតួអង្គ ទួភី ដើររករឿងគេឯង
ហើយជួបគ្នាក៏ច្បាំងគ្នាតាំងពីកណ្តាលវាលរហូតដល់រូងគុហារ ។ […]
No comments:
Post a Comment