Tuesday, 25 June 2019

១០. មរណមាតា


១០. មរណមាតា
ក. អ្នកនិពន្ធ
រឿងមរណ​មាតា  ជា​រឿង​ដែល​រចនា​ឡើង​ជា​បទ​កំណាព្យ​ដោយ​កវី អ៊ុក នៅ​ឆ្នាំ​១៨៧៧ ទាញ​ចេញពី​គម្ពីរ​ភាសាបាលី។ មរណ​មាតា ជា​រឿង​កម្សត់បត់បែន​ច្រើន​វគ្គ និង​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​រហូត​មក​ដល់​បច្ចុប្បន្ន។ មរណ​មាតា ជា​រឿង​ដែល​បាន​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ខ្លះ​មិន​ហ៊ាន​បរិ​ភាគ​សាច់​ត្រី​ ដំរី។​
ខ.សង្ខេបរឿង
      ​ក្នុង​កាល​កន្លង​យូរហើយ មាន​ព្រះរាជា​មួយ​ព្រះអង្គ​ព្រះនាម វិមល​ធម្មរាជ សោយរាជ្យ​ក្នុង វិទេហ​នគរ ។ គ្រា​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ កុ​ល្លិ​យៈ ប្រពន្ធ​ឈ្មោះ នាង កែវ​កេសី ជា​រាជបម្រើ ។ ព្រះរាជា​ទ្រង់​តាំង​ឱ្យធ្វើជា​មេស្រុក នៅ​ស្រុក​មួយ។ កុ​ល្លិ​យៈ និង​នាង​កែវ​កេសី មាន​កូនស្រី​មួយ​ឈ្មោះ​នាង កុល​កេសី ។
នៅ​ជិត​ផ្ទះ​មេស្រុក​នេះ មាន​បុរស​កម្សត់​ម្នាក់ មាន​កូនប្រុស​មួយ​ឈ្មោះ កុដុម្ពីក៍កុមារ  បាន​ស្រឡាញ់​នាង​កុល​កេសី ។ ក្នុងពេល​ដែល​ទៅ​ចាំ​ចាប​ឯ​ស្រែ បាន​ពង្រត់គ្នា​ទៅ​នៅ​ជនបទ​មួយ​ឈ្មោះ កា​សី ជា​ស្រុក​ចោរ។ ពួក​ចោរ​ចាប់​ចង​កុដុម្ពី​ក៍នាង​កុល​កេសី យក​ចិញ្ចៀន​១​វង់​ទៅជូន​មេស្រុក​សុំ​ទោសប្តី។ មេស្រុក​បង្គាប់​ពួកចោរ​ឱ្យ​ដោះលែង។ អ្នក​ទាំង​ពីរ​សុំ​មេស្រុក​ធ្វើ​ឪពុក​ធម៌។ មេស្រុក​ប្រគល់​ទ្រព្យសម្បត្តិ និង​ទាសកម្មករ​ឱ្យ។ នាង​កុល​កេសី សុំ​ឪពុកធម៌​ទៅ​តាំងនៅ​ភូមិ​ថ្មី​១​បានជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ ស្តុកស្តម្ភ។ ដោយ​កុដុម្ពីរ មានទ្រព្យ​រាប់​កោដិ អ្នកស្រុក​ឱ្យ​ឈ្មោះ​ថា កុល​កោដិ​កុដុម្ពី​ក៍ មាន​កូនស្រី​១​ឱ្យឈ្មោះ​នាង កុមារី។ ក្រោយ​ពី​មេស្រុក​ជា​ឪពុកធម៌​ស្លាប់ទៅ កុល​កោដិ​កុដុម្ពី​ក៍ បាន​ជា​ធំ​ក្នុងស្រុក​នោះ ។
​កាល​នាង​កុមារី បាន​អាយុ​៧​ឆ្នាំ មាន​ស្រី្ដ​មេម៉ាយ​ម្នាក់​ឈ្មោះ កា​ឡី មាន​កូនស្រី​២​នាក់ , កូន​បង​ឈ្មោះ ច​ន្ទី កូន​ប្អូន​ឈ្មោះ ចន្ទា​សា​លិនី។ នាង កា​ឡី មាន​បងស្រី​ម្នាក់​ឈ្មោះ កាលី​និយា ។  នាង កា​ឡី ចេះ​តែ​មក​ប្រលោម កុល​កោដិ​កុដុម្ពី​ក៍ ។
 ​ក្រោយមក កុល​កោដិ​កុដុម្ពី​រ ធ្លាក់​ខ្លួន​ក្រ , ដោយ​នាង កា​ឡី មួលបង្កាច់ កុដុម្ពី​ក៍ ក៏​តែងតែ​ជេរ វាយ​ធ្វើបាប​នាង កេសី រាល់ថ្ងៃ។ ទីបំផុត កុដុម្ពីរ​នាំ​នាង​កេសី ទៅ​បង់​ត្រី ហើយ​បាន​វាយ​នាង​ទម្លាក់​ទឹក​ស្លាប់ ហើយ​នាង​បាន​កើត​ជា​ត្រី​ដំរីរ​ស់​នៅ​នឹង​កំពង់ទឹក​នោះ។
ពេល​កុល​កោដិ​កុដុម្ពីក៍ ត្រឡប់មកផ្ទះ​វិញ នាង​កុមារី ពុំ​ឃើញ​ម្តាយ ក៏​យំរ​ត់រក​ម្តាយ​រហូត​ដល់​កំពង់ទឹក​ទើប​នាង​ទេព​ធីតា ប្រាប់​ថា​ម្តាយ​នាង​ស្លាប់​ហើយ​កើត​ជា​ត្រី​ដំរី។ នាង​ស្រែក​ហៅ​ម្តាយៗ​ក៏​ហែល​មក​ជិត​ប្រាប់​កូន​អំពី​ដំណើរ​រឿង​របស់​ខ្លួន​ គ្រប់សព្វ។ តាំងពី​នោះ​មក គេ​ហៅ​នាង​កុមារី ថា​មរណ​មាតា។ នាង​តែង​ធ្វើការ​ផ្សេងៗ​មាន​ឃ្វាលគោ​ជាដើម​ដោយ​កម្សត់​ពន់ពេក ។ រាល់​ថ្ងៃ​នាង​តែង​យក​កន្ទក់​ទៅ​បាច​ឱ្យ​ត្រី​ដំរី ។ នាង កា​ឡី បានដឹង​រឿង​នោះឱ្យ​កូន​យក​កន្ទក់​ទៅ​បាច​បញ្ឆោត​ចាប់​ត្រី​ដំរី​នោះ​មក​ សម្លាប់ ។ គ្រា​នោះ មាន​សត្វ​ទា​ញី​១​ក្បាល ហួរ​ស្រកាត្រី​ដំរី​នោះបាន​២​ទៅ​ដាក់​មុខ​នាង​មរណ​មាតា , នាង​បាន​ស្គាល់​ជា​ស្រកា​ម្តាយ ទើប​យក​ទៅ​កប់​ដី ដុះ​បាន​ជាដើម​ត្រប់​២​ដើម មាន​ផ្កា​ផ្លែ​ល្អ ហើយ​នាង​គោរព​ប្រណិប័តន៍​ដើម​ត្រប់​នោះ​រាល់ថ្ងៃ ។ នាង​កាឡី បានដឹង​រឿង​នោះ ក៏​បាន​យក​ដើម​ត្រប់​នោះ​ទាំង​ប្ញ​ស​ទាំងគល់​ទៅ​បុក​នឹង​ត្បាល់ ។ គ្រា​នោះ មាន​ឆ្មា​ញី​មួយ​ពាំ​ប្ញ​ស​ត្រប់​២​ទុក​ឱ្យ​នាងៗ​យក​ប្ញ​ស​ត្រប់​ទាំង​២​ទៅ​ ដាំ ។ ដោយ​អានិសង្ស​ដែល​នាង​បាន​ភាវនា​ទ្វ​ត្តឹ​ង្ស​កម្មដ្ឋាន ពី​ជាតិ​មុន បាន​នាំឱ្យ​នាង​មាន​ចិត្ត​ទិព្វ បួងសួង​ដល់​ម្តាយ ហើយ​ដាំ​ទៅ ប្ញ​ស​ត្រប់​នោះ​ក៏​ដុះ​ឡើង​ធ្លោ​ភ្លាម​ជា​ដើម​រលួស​២​ដើម មាន​ស្លឹក​ពណ៌​ល្អ​ដូច​មាស ហើយ​ម្តាយ​នាង​បាន​កើត​ជា​ទេព​ធីតា នៅចាំ​រក្សា​ទីនោះ។ ស្លឹក​រលួស​នោះ ពេល​ខ្យល់​បក់​មក ឮសូរ​ពីរោះ​រណ្តំ​ដូច​ប្រគំ​តូរ្យតន្ត្រី។ នាង​មរណ​មាតា នមស្ការ​ដើម​រលួស​នោះ​រាល់​ល្ងាច​ព្រឹក ។​
​វេលា​មួយ ព្រះបាទ​វិមល​ធម្មរាជ ស្តេច​ចេញ​ប្រពាត​ព្រៃ បានឃើញ​ដើម​រលួស​នោះ ទ្រង់​ជ្រាប​ថា​ជា​របស់​នាង​មរណ​មាតា ទើប​ទ្រង់​ឱ្យ​ហៅ​នាង​មក ហើយ​ព្រះអង្គ​សុំ​ដើម​រលួស​នោះ។ នាង​ព្រម​ថ្វាយ​ព្រះរាជា ប៉ុន្តែ​ពេល​ដែល​ទ្រង់​បញ្ជា​រាជបុរស​ទាំងឡាយ​ជីក​គាស់ ក៏​ពុំ​បាន ទាំង​មិនរ​បើក​បន្តិច​សោះ លុះតែ​នាង​មរណ​មាតា​បួងសួង​ទើប​ដើម​រលួស​នោះ​សណ្តក​ប្ញ​សឡើង​អណ្តែត​លើ​ អាកាស​តាម​ស្តេច​ទៅ​ព្រះរាជវាំង ហើយ​ក៏​សំកាំង​នៅលើ​អាកាស​មិន​ចុះ​មក​ដី លុះតែ​ព្រះរាជា​ឱ្យ​នាំ​នាង​មរណ​មាតា​ទៅក្នុង​រាជវាំង​បួងសួង​ទើប​រលួស​នោះ​ ចុះ​មក​ដី​តាំង​នៅក្នុង​អាង​មាស ហើយ​គេ​សន្មត​ឈ្មោះថា សុវណ្ណ​រាជព្រឹក្ស។ ព្រះរាជា​ទ្រង់​អភិសេក​នាង​មរណ​មាតា​ជា​អគ្គមហេសី ហើយ​ទ្រង់​សួរ​ប្រវត្តិ​នាង​តាំងពី​ដើម​រហូត​ដល់​ចប់។​
​ក្រោយមក ព្រះរាជា​យាង​ចេញ​ទាក់​ដំរី។ នាង កា​ឡី បាន​រក​ឧបាយ​សម្លាប់​ព្រះ​នាង​មរណ​មាតា​ទៀត ដោយ​ចាត់​ឱ្យ​គេ​រក​ឧស ជីករណ្តៅ​ដាំ​ប្រេង​ដូង​១​ខ្ទះ​ធំ ធ្វើ​បន្ទប់​ដាក់​ក្តារ​គ្របពីលើ។ រួច​ស្រេច​បាន​ឱ្យ​កូនស្រី​របស់​នាង​ជា​អ្នក​បញ្ឆោត​ព្រះ​នាង​មរណ​មាតា​ថា ឳ​ពុក​ឈឺ​ធ្ងន់​ទៀប​នឹង​ស្លាប់​ចង់​ជួប​នាង​មុន​ពេល​មរណកាល។
 ពួក​ស្រីៗ​ក្នុង​វាំង​ហែហម​ព្រះ​នាង​ទៅ​ជួប​ឳ​ពុក​នៅ​ឯ​ផ្ទះ។ មុននឹង​ទៅ​ជួប​ឳ​ពុក គេ​ប្រាប់​ឱ្យ​ព្រះ​នាង​ដោះ​គ្រឿង​ប្រដាប់​ទុក​មួយ​ឡែក ហើយ​ស្រង់ទឹក​សិន។ លុះ​ចូល​ទៅក្នុង​បន្ទប់​ស្រង់ទឹក ព្រះ​នាង​ជាន់​ក្តារ​ភ្លាត់​ធ្លាក់​ព្រះអង្គ​ទៅ​ក្នុង​ខ្ទះ​ប្រេងដូង​សុគ​ តទៅ។ នាង​កាឡី ក៏​បាន​យក​គ្រឿងអលង្កា​របស់​ព្រះ​នាង​មរណ​មាតា​បំពាក់​ឱ្យ​នាង​ចន្ទា​សា​ លិនី ជា​កូន​ហើយ​ឱ្យ​ទៅ​ជំនួស ។ ពួក​ស្រីៗ​មិន​បាន​ពិនិត្យ ក៏​នាំ​នាង​ចន្ទា​សា​លិនី ចូល​ក្នុង​ព្រះរាជវាំង។ ឯ​រាជព្រឹក្ស​ទាំង​គូ ស្រពោន​ជ្រុះ​ស្លឹក​បាក់មែក​អស់រលីង។ ក្រោយ​មក​រវាង​៣​ថ្ងៃ ព្រះរាជា​ទ្រង់​យាង​មក​ព្រះរាជវាំង​វិញ ទ្រង់​ឆ្ងល់​ក៏​តាំង​ព្រះទ័យ​រក​ឱកាស​នឹង​ចាប់​ថ្នាក់​ឱ្យបាន។​
អដ្ឋិធាតុ​របស់​ព្រះ​នាង​មរណ​មាតា​ត្រូវបាន​គេ​យក​ទៅ​ចោល​ក្នុង​ព្រៃ ទេព​ធីតា​១​អង្គ​ឈ្មោះ​នាង​គិរី​មេខ​លា ដែល​រស់​នៅ​នា​ដើម​ជ្រៃ​១​ក្នុង​ព្រៃ​នោះ បាន​យក​ឱសថ​ទិព្វ​មក​ដាក់​ឱ្យ​រស់​ឡើង​វិញ ហើយ​មាន​រូបឆោម​ស្រស់​ស្អាត​ជា​ង​មុន ។ នាង​ទេពធីតា​ប្រាប់​ ព្រះ​នាង​ថា បើ​នៅ​ជា​មនុស្ស​និង​ទៅ​នគរ​វិញ មុខ​ជា​គេ​ពុំ​ជឿ ទើប​ព្រះ​នាង​ត្រូវ​បរិភោគ​ឱសថ​ទិព្វ​ឱ្យ​ក្លាយជា​សារិកា ហើយ​ហើរ​ចូលទៅ ។ នាង​សារិកា​ទូល​ប្រវត្តិ​របស់​នាង​ថ្វាយ​ព្រះមហាក្សត្រ​គ្រប់សព្វ ។ ព្រះរាជា​ទ្រង់​ស្រឡាញ់ ទើប​យក​ចិញ្ចៀនមាស​១​វង់​បំពាក់​នៅ​ជើង​សារិកា ដាក់​ឱ្យ​នៅ​ក្នុង​ទ្រុង​មាស​នា​ព្រះរាជវាំង ។ នាង​សារិកា​បួងសួង​ដើម​រាជព្រឹក្ស​ទើប​ដើមឈើ​នេះ​លូតលាស់​មាន​ស្លឹក​និង​ ផ្លែផ្កា​ដូចដើម​វិញ ។​
ព្រះរាជា​បញ្ជា​ឱ្យ​ពេជ្ឈឃាដ​សម្លាប់​នាង​ចន្ទា​សា​លិនី ធ្វើ​ផ្អកទាំង​ក្បាល​របស់​នាង​ផង​ដាក់​ពាង រួច​ផ្ញើ​ទៅ​ម្តាយ​ឳ​ពុក ហើយ​ប្រាប់​ថា កូន​ផ្ញើមក​ជូន ។ កុដុម្ពី​រ ទទួល​ផ្អក​រួចហើយ​លូក​មើល ទើប​ដឹងថា​កូន​ស្លាប់ ក៏​ប្រញាប់​នាំ​កូន​ប្រពន្ធ​រត់​ទៅ​ជ្រក​ក្នុងព្រៃ​សាន​គ្រោះ បាន​ជួប​នឹង​តាប​សម្នាក់ ហើយ​ក៏​នៅ​ក្នុង​ព្រៃ​នោះ​ទៅ ។​
​ព្រះរាជា​ទ្រង់​ឱ្យ​អាមាត្យ​វិនិច្ឆ័យ​ក្តី​យាយ​អករ៍ ដែល​បញ្ឆោត​ព្រះ​នាង​មរណមាតា​ទៅ​សម្លាប់ ។ អាមាត្យ បាន​កាត់ក្តី​ដាក់ទោ​សយា​អករ៍ឱ្យ​មាន​ទោស​ដល់​ជីវិត ។  យាយ​អករ៍​នោះ មាន​កូនស្រី​ម្នាក់​ឈ្មោះ​ឆន្ទា ជា​សាវឡិក​នៃ​ព្រះរាជា​ក៏​ត្រូវ​ស្តេច​បណ្តេញចេញ​ដែរ ។ នាង​នោះ​ខឹង​ថា​មក​ពី​នាង​សារិកា​នាំ​អុជអាល​បានជា​គេ​សម្លាប់​ម្តាយ​នាង ក៏​គុំ​សម្លាប់​នាង​សារិកា។​    ​      
ថ្ងៃមួយ​ព្រះបាទ វិមល​ធម្មរាជ ស្តេច​ត្រូវ​យាង​ចេញ​ទៅ​បង្ក្រាប​ចោរ​នៅ​ជនបទ ទុក​នាង​សារិកា​នៅក្នុង​រាជវាំង។ នាង​ឆន្ទា​បាន​ឱកាស​ក៏​ចូល​ទៅ​លួច​នាង​សារិកា​បាន​ឱ្យ​ទៅ​ទាសី​ម្នាក់​ សម្លាប់​ស្ល​ស៊ី។ ទាសី​នោះបាន​បោចរោម​សារិកា​នោះ​អស់​រួច ក៏​ចុះទៅ​ដី នាង​សារិកា បាន​រត់​ចូលទៅ​ក្នុង​រន្ធ​កណ្តុរស។ ស្តេច​កណ្តុរស យក​នាង​ទៅ​ចិញ្ចឹម​ទាល់តែ​ដុះស្លាប​ឡើងវិញ។ ស្តេច​កណ្តុរស​ខឹង​ពេក ក៏​ទៅ​ខាំ​នាងឆន្ទា​ដាច់​ច្រមុះ​ស្លាប់ទៅ។ នាង​សារិកាបាន​លា​ស្តេច​កណ្តុរស​ចេញទៅ​ជួប​នឹង​ពស់​មួយ​ដ៏​ធំ​ប៉ង​នឹង​ចឹក​ នាង ប៉ុន្តែ​មាន​ត្រដក់​មួយ​ដ៏​ធំ​ខាំ​ពស់​នោះ​ងាប់​ទៅ។​
បន្ទាប់ពី​នោះ​ព្រះឥន្ទ​បើក​ទិព្វចក្ខុ​មក​ឃើញ​នាង​សារិកា ក៏​ចុះ​មក​និម្មិត​ជា​ខ្លាធំ​១ លោត​ឡើង​មែក​ជ្រៃ​ស៊ី​ផ្លែ​ជ្រៃ​មែក​ទិសបស្ចិម​ក្លាយ​ជា​បក្សី។ បក្សី​លោត​ទៅ​ស៊ី​ផ្លែ​ជ្រៃ​មែក​ទិសឧត្តរ ក្លាយ​ជា​ប្រើ​សមាស។ ប្រើ​សមាស​ស៊ី​ផ្លែ​ជ្រៃ​ទិស​បូព៌ា​ក្លាយ​ជា​ស្វា។ ស្វាស៊ី​ផ្លែ​ជ្រៃ​ទិស​ទក្សិណ ក្លាយជា​មនុស្ស​រូបល្អ ព្រមទាំង​មាន​គ្រឿងអលង្ការ ។
នាង​សារិកា​ឃើញ​សព្វគ្រប់​បាន​ធ្វើ​ត្រាប់​តាម​លំដាប់​ក៏​ក្លាយជា​រូប​ ផ្សេងៗ ទីបំផុត​ក្លាយជា​មនុស្ស​ស្រី ហើយ​បេះ​ផ្លែ​ជ្រៃ​វេច​ទុក ដើរ​ទៅ​ជួប​តាបស​ម្នាក់​ឈ្មោះ មិត្តា​ជិន។ តាបស​នេះ​សួរ​ហេតុ​សព្វគ្រប់​ក៏​នាំ​នាង​ទៅ​ចិញ្ចឹម​ក្នុង​អាស្រម ។​
​ថ្ងៃមួយ​តាបស មិត្តា​ជិន បាន​ទៅ​ស្រះ​បោក្ខរណី បានឃើញ​កុមារ​១​កើត​ក្នុង​ផ្កាឈូក ក៏​យក​មក​ឱ្យ​នាង​ចិញ្ចឹម ដោយ​ឱ្យឈ្មោះ​ថា បទុម​កុមារ ។ បទុម​កុមារ​ធំ​ឡើង​សាកសួរ​ប្រវត្តិ​របស់​មាតា​សព្វគ្រប់ ទើប​លា​នាង​ជា​មាតា និង​មហាប្ញ​សីទៅរក​ព្រះបិតាឯ​វិ​ទេហ​នគរ យក​ទាំង​ព្រះ​ទម្រង់​ដែល​ព្រះរាជា​បាន​ចង​ជាប់​នឹង​ជើង​ព្រះ​នាង​កាល​នៅ​ជា​ សារិកា និង​ផ្លែ​ជ្រៃ​ទៅ​ផង ។ វេលា​នោះ​មាន​ស្តេច​ប្រើស​មាស​មួយ​ធ្វើ​ជា​ជំនិះ​បញ្ជិះ​បទុម​កុមារ​ទៅ​រក​ ព្រះបិតា ។ លុះ​បាន​ជួប​ព្រះបិតា​ហើយ ក៏​នាំ​ព្រះអង្គ​មក​ហែហម​ព្រះ​មាតា​ទៅ​សោយរាជ្យ​ក្នុង​វិទេហ​នគរ​ប្រកប​ដោយ​ ទស​ពិធ​រាជធម៌ ។
 កាល​បើ​ព្រះ​នាង​មរណ​មាតា បាន​ជួប​នឹង​ព្រះ​ភស្តា ហើយ​​សោយសុខ ព្រះ​នាង​នឹក​ដល់​គុណ ទា ឆ្មា និង ស្តេច​កណ្តុរស ក៏​ព្រះរាជទាន​ដល់​ពួក​អ្នក​កម្សត់​ទុគ៌ត​ជា​និរន្តរ៍ ហើយ​គង់​នៅ​ជា​សុខ​សប្បាយ​ដរាប​ដល់​សោយ​ព្រះ​វិលាល័យ​ទៅ​ហោង៕

No comments:

Post a Comment