Tuesday, 25 June 2019

៦. ប្រភេទអក្សរសិល្ប៍




នៅក្នុងសង្គមខ្មែរដោយគេបានវិភាគទៅលើសភាពលក្ខណៈខ្លឹមសាររួមដែលមាននៅក្នុងចង្កោមស្នាដៃអក្សរសិល្ប៍ទាំងឡាយ  បច្ចុប្បន្ននេះជាពិសេសនៅក្នុងប្រទេសសង្គមនិយមគេបង្រួមអក្សរសិល្ប៍មកត្រឹមតែ ៣ប្រភេទប៉ុណ្ណោះគឺ 
១. ប្រភេទអក្សរសិល្ប៍បុរាណ
          ប្រភេទអក្សរសិល្ប៍បុរាណ  គឺបានដល់អត្ថបទអក្សរសិល្ប៍មួយប្រភេទដែលគេច្រើនតែលើកគោលទស្សនៈជំនឿសាសនាផ្សេងៗ មកតាក់តែងឡើងជារឿង      អក្សរសិល្ប៍បុរាណខ្មែរច្រើននិពន្ធឡើងដោយប្រើពាក្យកាព្យជាពាក្យកម្រងកែវ  និងទទួលឥទ្ធិពលអំពីសាសនាព្រាហ្មណ៍  សាសនាព្រះពុទ្ធ និងពីសង្គមខ្មែរ  
 ឧទាហរណ៍៖  រឿងរាមកេរ្ដិ៍  (ព្រាហ្មណ៍និយម)
                      រឿងក្នុងសាស្រា្ដ (ពុទ្ធនិយម)
                      រឿងទុំទាវ   (ខេមរនិយម)  ...។
២. ប្រភេទអក្សរសិល្ប៍ប្រជាប្រិយ
ប្រភេទអក្សរសិល្ប៍ប្រជាប្រិយ   គឺជាអត្ថបទអក្សរសិល្ប៍ ដែលមានចេញពីប្រភពប្រជាជនសម្រាប់បម្រើផលប្រយោជន៍ប្រជាជន ខាងស្មារតី ខាងសម្ភារ ឳសថសាស្រ្ដ និងសីលធម៌ដោយមានការរិះគន់ខាងជីវភាពសង្គម   ពិសេសចំពោះវណ្ណៈខ្លាំងពូកែដែលតែងតែសម្លាប់ជិះជាន់វណ្ណៈទន់ខ្សោយ       អក្សរសិល្ប៍ប្រភេទនេះ   ដកស្រង់ចេញអំពីស្នាដៃទាំងឡាយដែលមានមុនឆ្នាំ1950    ហើយដែលត្រូវបានប្រជាជននិយមចូលចិត្តគ្រប់ទីកន្លែង។
ឧទាហរណ៍៖ រឿងព្រេងនិទានទាំងឡាយ
                             រឿងល្បើក
                             ច្បាប់ក្រមង៉ុយ  ... ។
៣. ប្រភេទអក្សរសិល្ប៍ទំនើប
          ប្រភេទអក្សរសិល្ប៍ទំនើប គឺជាអត្ថបទអក្សរសិល្ប៍ដែលកើតមានឡើងនៅក្រោយសម័យសង្គ្រាមលោកលើកទី២   ឬពេលធ្វើការតស៊ូបដិវត្តន៍   ឬក្រោយពេលរំដោះខ្លួនរួចពីនឹមអាណា និគមនិយម ចក្រព័ត្រនិយម        អក្សរសិល្ប៍ប្រភេទនេះច្រើនតែនិយាយអំពីការតស៊ូប្រឆាំងនឹងសក្ដិភូមិ   មូលធន ឬវណ្ណៈដែលខ្លាំងពូកែនិងទំនៀមទម្លាប់ចាស់គំរិលហួសហេតុ ដែលកើតឡើងនៅក្នុងសង្គម     អក្សរសិល្ប៍ទំនើបខ្មែរយើងចាប់គិតតាំងពីសម័យបានឯករាជ្យមកដល់សម័យបច្ចុប្បន្ន។
          ស្នាដៃទាំងឡាយនៅក្នុងអក្សរសិល្ប៍ទំនើបមាន៖
·       រឿង  សូផាត  (រឹម  គិន)
·       រឿងសូផាត (​ នូ  ហាច)
·       រឿងកុលាបប៉ៃលិន  ( ញ៉ុក  ថែម)
·       រឿងស៊ឹមអ្នកបរឡាន  ( អ៊ឹម  ថុក)
·       រឿងគ្រូបង្រៀនស្រុកស្រែ (អ៊ឹម  ថុក)  ... ។

No comments:

Post a Comment