ចម្លាក់
គឺជាសិល្បៈលំអមួយបែបដែលយកទៅឆ្លាក់ក្នុងប្រាសាទនានា ។
ការឆ្លាក់លំអនេះមានជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃ ។
ក្នុងការកសាងប្រាសាទបុព្វបុរសយើងតែងតែបង្កើតសិល្បៈសម្រាប់តុបតែងលំអ ។
ការកើតឡើងនៃសិល្បៈលំអនេះក៏ជាជ័យជំនះប្រឡងប្រណាំងក្នុងសិល្បៈខ្មែរ ដែលគេបានពិនិត្យឃើញនូវក្នុងស្ថាបត្យកម្មពីសម័យដើម ។
នៅក្នុងពេលនោះស្ថាបត្យករបានធ្វើតាមមនោគមវិជ្ជាតាមលំអានវប្បធម៌មួយប៉ុណ្ណោះ
ព្រោះជាចម្លាក់ដែលគេខិតខំប្រឹងប្រែងបង្កើតឡើងជាស្នា
ដៃឲ្យស្រួចស្រាវឡើងក្នុងន័យបរិច្ចាគដោយស្មោះត្រង់
ជាពិសេសពុំបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។ ដូចនេះហើយទើបគេឃើញថាស្នាដៃទាំងនោះសុទ្ធតែស្ថិតនៅក្នុងភាពអនាមិក ។
១. ប្រភេទនៃចម្លាក់ខ្មែរ
បុព្វបុរសយើងដោយផ្សំជាមួយនឹងគំនិតប្រឡងប្រណាំងផងនោះ
ក៏បានសិក្សាស្រាវជ្រាវដោយគំនិតច្នៃប្រឌិតខ្ពស់
ដោយបានធ្វើឲ្យសិល្បៈចម្លាក់ខ្មែរវិវត្តឥតឈប់ឈរពីសម័យកាលមួយទៅសមម័យកាលមួយទៀត ។
ចម្លាក់ខ្មែរមានច្រើនណាស់
ប៉ុន្តែអ្នកសិក្សាអាចបែងចែក
ប្រភេទចម្លាក់ជា
៣ ប្រភេទគឺ ៖
ក. ចម្លាក់លិបៈ ជាប្រភេទចម្លាក់ដែលគេឆ្លាក់រូបលើផ្ទាំងថ្ម
ដោយគ្រាន់តែឆ្លាក់ឆ្កៀលសាច់
ថ្ម
ឬគ្រាន់តែសង្កត់ឲ្យដាច់សាច់ថ្មតែប៉ុណ្ណោះនោះទុកជាការបានហើយ ។
ចម្លាក់ប្រភេទ
នេះគេពុំសូវឃើញមានលេចចេញពីផ្ទៃនៃផ្ទាំងថ្មឡើយ ប៉ុន្តែគេអាចមើលឃើញច្បាស់កាល
ណាគេនៅចំពីមុខ ។
ដោយសារតែចម្លាក់ប្រភេទនេះមានភាពងាយស្រួលជាងគេ ហើយ
ឆ្លាក់បានរហ័សផង
នោះទើបគេច្រើនប្រើចម្លាក់លិបនៅតាមជញ្ជាំងប្រាសាទនានា ។
ខ. ចម្លាក់លៀនៈ ជាប្រភេទចម្លាក់ដែលគេឆ្លាក់ឲ្យលៀនខ្ពស់ពីផ្ទៃនៃសាច់ថ្ម ព្រោះគេបាន
ដាប់សាច់ថ្ម ឬសាច់ឈើឲ្យជ្រៅ ពេលមើលទៅហាក់ដូចជារូបផ្សេងៗផុសចេញពីផ្ទៃសាច់
ថ្ម ឬផ្ទៃសាច់ឈើទាំងនោះ ។ ចម្លាក់ប្រភេទនេះ
គេច្រើនឆ្លាក់នៅលើសរសរពេជ្រ ឬលើ
ជញ្ជាំងប្រាសាទខ្លះនាសម័យក្រោយៗ មកទៀត ។
គ. ចម្លាក់លោតៈ គឺជាចម្លាក់ដែលគេច្រើននិយមឆ្លាក់រូបមនុស្ស
ឬសត្វ
ព្រោះនៅតាម
ទ្វារចូលប្រាសាទនីមួយៗ
គេឃើញមានទ្វារបាលជួនជាមនុស្ស
ជួនជាសត្វ ។ រូបចម្លាក់
ប្រភេទនេះប្លែកពីមុនច្រើន
ព្រោះគេមើលទៅហាក់ដូចជាជិតដាច់ចេញពីជញ្ជាំងតែម្តង ។
ការទុភ្ជាប់នឹងជញ្ជាំងខ្លះនេះគឺគ្រាន់តែជាបង្អែក
ឬទំរដើម្បីកុំឲ្យដួលរលំប៉ុណ្ណោះ ។ ក្រោយ
មកទៀតគេបានឆ្លាក់រូបជាបដិមាឲ្យដាច់ចេញដោយឡែកដោយពុំចំបាច់មានទំរទៀងផង ។
២. ប្រធានចម្លាក់
១. ពុទ្ធរូបៈ ពុទ្ធបដិមាមានតាំងពីសម័យនគរភ្នំម៉្លេះ នៅក្នុងសិល្បៈខ្មែរព្រះពុទ្ធរូបគ្មានគ្រឿង
អលង្ការទេ
ហើយច្រើនតែមានកាយវិការ (មុទ្រៈ ឬ មុទ្រា) ប្លែកៗពីគ្នា ។ ជាពិសេសគេ
បានឆ្លាក់ទៅតាមកាយវិការរបស់ព្រះពុទ្ធមានដូចតទៅ ៖
ក. ឈានមុទ្រៈ គេឆ្លាក់រូបគង់ ភ្នែន
មាននាគប្រក់ពីលើ ឬមិននាគប្រក់ពីលើ ព្រះហស្តទាំង២
លាដាក់លើភ្លៅ
គឺជាកាយវិការធ្វើសមាធិ ។
ខ. ភូមិស្បសិមុទ្រៈ រូបគង់ភ្នែន
ព្រះហស្តឆ្វេងដាក់លើភ្លៅ ព្រះហស្តស្ដាំដាក់លើក្បាលជង្គង់
ចង្អុលព្រះហស្តសំយុងចុះក្រោមចង្អុលទៅរកដីគឺជាកាយវិការយកព្រះធរណីធ្វើជាសាក្សី
ក្នុងពេលផ្ចាញ់មារ ។
គ. អភយមុទ្រៈ រូបឈរ ព្រះហស្តទាំង២
ឬតែម្ខាងលាដាក់ទៅមុខ ចង្អុលព្រះហស្តលើកទៅ
លើ
គឺជាកាយវិការបញ្ជាក់ថាកុំខ្លាច ។
ឃ. ធម្មចក្រមុទ្រៈ រូបគង់ភ្នែន ព្រះហស្តទាំង២បង្ហាញជាសញ្ញាបង្វិលកងចក្រ
គឺជាកាយវិការ
សម្ដែងធម្មចក្រ ។
ង. វរមុទ្រៈ រូបគង់ឈរ ព្រះហស្តទាំង២លាដាក់ទៅមុខ (ឬគង់ភ្នែន និងលាព្រះហសត្តតែ
ម្ខាង) ចង្អុលព្រះហស្តចុះទៅក្រោម
គឺជាកាយវិការសប្បុរសធម៌ឬដាក់ទាន ។
ច. វិតកិមុទ្រៈ រូបគង់ឈរ
ព្រះហស្តទាំង២លាទៅមុខ បត់ចង្អុលព្រះហស្តកណ្ដាលមកភ្ជាប់
នឹងមេដៃ គឺជាកាយវិការបញ្ជាក់ថា
អ្វីដែលធ្វើរួចហើយធ្វើតទៅទៀតឲ្យរឹតតែមាំមួនឡើង
ឬបង្ហាញការត្រិះរិះពិចារណា ។
ក្រៅពីរូបដែលមានកាយវិការទាំងនេះ
គេឃើញមានរូបព្រះពុទ្ធគង់ភ្នែនមានរាងកាយស្គាំងស្គម (ព្រះពុទ្ធធ្វើទុក្ករកិរិយា) និងរូបផ្ទុំផ្អៀងទៅខាងស្ដាំ
(ព្រះពុទ្ធរូបចូលនិព្វាន) ។ នៅមានលក្ខណៈពិសេសផ្សេងៗទៀតសម្រាប់សម្គាល់ព្រះពុទ្ធរូបគឺៈ
- គ្រងចីវរទុកស្មាខាងស្ដាំទទេ
- មានសញ្ញាមួយនៅចន្លោះព្រះនេត្រ
- មានពកឬកន្តុបនៅលើព្រះកេស
- មានសក់ច្រើនរួញ ហើយគួចត្របាញ់ដុំៗ
- មានមុខមូលរាងពងក្រពើ
- មានត្រចៀកធំវែងចុះមកក្រោម
- ទឹកមុខញញឹម ។
២. ពោធិសត្វ (ខាងពុទ្ធសាសនាមហាយាន)
ក. លោកេស្វរៈ
ជា ពោធិសត្វជួយសង្គ្រោះ និងផ្ដល់សុខដល់សត្វលោក ។ គេឆ្លាក់រូបពោធិសត្វលោកេស្វរៈគង់ឈរលើផ្កាឈូក
មានព្រះហស្តច្រើន ទ្រង់កេតនភណ្ឌផ្សេងៗដូចជា គម្ពីរ ខ្សែផ្គាំ ដបឬថូ
ផ្កាឈូក ជាដើម មានគ្រឿងអលង្ការ
ច្រើនមានភ្នួងសក់ធំៗដែលនៅពីលើភ្នួងសក់មានព្រះពុទ្ធរូបមួយ
អង្គឈ្មោះ អមិតាតៈ ។
ខ. មញ្ចុស្រីៈ
ជាពោធិសត្វខាងតុលាការ គេឆ្លាក់ជារូបមនុស្សកាន់សៀវភៅ១ ព្រះខាន់១
គង់លើសត្វតោ ។
គ. សមន្តភទ្រៈ
ជាពោធិសត្វគ្រប់គ្រងខ្មាន់សាសនា ។
គេឆ្លាក់ជារូបមនុស្សគង់លើដំរី ។
ឃ. មៃត្រេយៈ
ជាពោធិសត្វដែលនឹងបានត្រាសជាព្រះពុទ្ធបន្ទាប់ពីព្រះសមណគោតម ។
ង. ក្សិតិគភិៈ
ជាពោធិសត្វស្រង់មនុស្សពីនរក ។
ច. វជ្របាណិៈ
ជាពោធិសត្វការពារសាសនា គេធ្វើជារូបមនុស្សកាន់រន្ទះ ។
ឆ. ប្រជ្ញាបារមិតាៈ
ជាពោធិសត្វស្រី ជានិមិត្តរូបនៃបញ្ញា ។
៣. ព្រះព្រហ្មៈ លក្ខណៈសម្រាប់សម្គាល់ព្រះព្រហ្មមានដូចតទៅ
៖
- ព្រះភក្ត្រ៤
- កេតនភណ្ឌៈ ប៉ាន់ឬថូ ថាស ស្លាបព្រារាជពិធី ខ្សែផ្គាំ ។ល។
- យានជំនិះ: សត្វហង្ស
- មហេសីៈ សរស្វតី
- បុត្រ ៣ អង្គៈ ទក្យ ភកិ និង សន្ធិយា ។
៤. ព្រះឥសូរៈ នៅមុនសម័យអង្គរ
គេពុំឃើញមានចម្លាក់ជារូបមនុស្សសម្គាល់ព្រះឥសូរទេ គឺ
មានតែរូបលិង្គព្រះឥសូរដែលតម្កល់នៅក្នុងប្រាសាទដែលមានរូបរាងដូចតទៅៈ
- ផ្នែកលើមានរាងមូលវែងដូចសរសរ
- ផ្នែកកណ្ដាលមានរាង៦ជ្រុង ឬ ៨ ជ្រុង ជាទម្ររ
- ផ្នែកក្រោមមានរាង៤ជ្រុងស្មើជាទម្ររដែរ ។
គេសង្កេតឃើញថាចម្លាក់រូបលិង្គព្រះឥសូរ ដែលតម្កល់ក្នុងប្រាសាទមិនមែនសុទ្ធតែតំណាងព្រះឥសូរទេ
ដូចជា រូបដែលតម្កល់ក្នុងប្រាសាទភ្នំខ្លះដូចជាប្រាសាទបាខែង បាគង ជាដើម
គឺជារូបចម្លាក់សម្រាប់រាជពិធី ។
លុះក្រោយមកទៀត
ទើបមានឆ្លាក់ជារូបមនុស្សផ្សេងៗសម្រាប់សម្គាល់ព្រះឥសូរៈ
- រូបដូចឥសីៈ មានភ្នូងសក់ធំ មានខ្សែផ្គាំនៅកឬនៅដៃ ។
- រូបដូចមហាក្សត្រគង់លើបល័ង្ល មានគ្រឿងអលង្ការគ្រប់មុខ ។
- រូបដូចគ្រូរបាំ ។
- រូបមនុស្សមានភ្នូងសក់ លម្អដោយចំណិតព្រះច័ន្ទនៅពីមុខ ។
- រូបមនុស្សភ្នែក ៣: ភ្នែក២ដូចមនុស្សធម្មតា ឯភ្នែកទី៣នៅកណ្ដាលថ្ងាស ។
- រូបមនុស្សមុខមួយដៃ២ ជួនកាលបែងជាមុខ៥ ដៃ១០ ហើយមានកេតនភណ្ឌផ្សេងៗ ត្រីសូល៍ (ច្បូក) ខ្សែផ្គាំ ស្គរ ដប លលាក្បាល ខ្សែមួយចង្វាយ ជាដើម ។
រូបព្រះឥសូរ គេច្រើនឆ្លាក់តែម្នាក់ឯង
ឬជួនកាលជាមួយនឹងយានជំនិះគោនន្ទិ ។
សក្តិ (មហេសីអាទិទេព) មាននាមផ្សេងៗដូចជាៈ បរវតី ឧមា ទូរគា កាឡី គោរី កុមារី ទេវី ចន្ទី
មហាទេវី ។ ព្រះឥសូរមានបុត្រ២អង្គគឺ ស្គន្ទ (ជាទេវៈតំណាងចម្បាំងមានយានជំនិះជាសត្វក្ងោក) និង គណេស (ជាទេវៈតំណាងបញ្ញាមានពោះកំប៉ោង ដៃ៤ ក្បាលជាសត្វដំរី
មានភ្លុកខាងស្ដាំ ឯភ្លុកខាងឆ្វេងបាក់ក្នុងពេលប្រយុទ្ធជាមួយ បរសុរាមៈ
ដែលជាអវតារព្រះវិស្ណុ
ហើយមានយានជំនិះជាសត្វកណ្ដុរ) ។
៥. ព្រះនរាយណ៍ៈ គេច្រើនធ្វើរូបព្រះនារាយណ៍គង់ឈរដោយឆ្លាក់
ជារូបមនុស្សដែលច្រើនតែ
មានដៃ៤ មានកេតនភណ្ឌផ្សេងៗដូចជាៈ ខ្យងស័ង្ខ មោង ថាស
ដុំមូល(ផែនដី) ផ្កាឈូក
(និយមនៅឥណ្ឌា)
ម្កុដមូលវែង ។
នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត គេប្រទះឃើញរូបព្រះ
នារាយណ៍ជិះសត្វគ្រុឌ ។ ជួនកាលទៀត
គេឆ្លាក់រូបព្រះនារាយណ៍ផ្ទុំលើសត្វពស់ឈ្មោះ
សេសៈ
នៅកណ្ដាលសមុទ្រមានដើមឈូកដុះចេញពីផ្ចិត
ហើយនៅលើផ្កាឈូកមានរូបព្រះ
ព្រហ្ម ។ សក្តិរបស់ព្រះនារាយណ៍មាននាមថា ស្រ៊ី (តំណាងទ្រព្យសម្បត្តិ)
ឬ លក្ស្មី (តំណាង
សោភណ្ឌនភាព)
ព្រះហស្តកាន់ផ្កាឈូក ។
៦. ព្រះហិរហរៈ នៅស្រុកខ្មែរ
គេឆ្លាក់រូបហរិហរៈដំណាងឲ្យអាទិទេពឥសូរផង វិស្ណុផង ហើយ
គេស្គាល់ថាជាឥសូរដោយសារមុខ
(នៅចំហៀងខាងស្ដាំរូប) កេតនភណ្ឌ ឬសក់រួញផ្នត់ៗ ។
ឯព្រះវិស្ណុ
គេស្គាល់ដោយសារមុខ (នៅចំហៀងខាងឆ្វេងរូប)
មានម្កុដមូលវែង ។
No comments:
Post a Comment